ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ខែបន្ទាប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍ និងមានការចូលរួមពីសំណាក់ លោកនាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែកនិងមន្ត្រីមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះ មានខ្លឹមសារសំខាន់ៗមានដូចជា៖

-ផ្សព្វផ្សាយផែនការរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តប្រើប្រាស់ប្រព័ន្ធទិន្នន័យ មុខសញ្ញាអន្តោប្រវេសន៍ (ALS) តាមបណ្តាច្រកទ្វារនៃព្រះរាជាណាចក្រកម្ពុជា។

- ផ្សព្វផ្សាយស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅនាយកដ្ឋានច្រកទ្វារទី២។

-នាយរងប៉ុស្តិ៍ត្រូវជំរុញ និងដឹកនាំបន្ថែម លើមន្ត្រីយាមកាមតាមគោលដៅឱ្យបានទៀងទាត់។

-ត្រូវរក្សាអនាម័យខ្ពស់ អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីការពារខ្លួនពីមេរោគកូវីដ-១៩ (Covid 19) ។

-ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ជាពិសេសនៅវេលាទាបភ្លឺ ជៀសវាងជនបរទេសឆ្លងដែនដោយខុសច្បាប់។

-ត្រូវពង្រឹងការគោរពវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ