ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៨៨នាក់ ជាសះស្បើយ ៧៤២នាក់ និងស្លាប់ ១៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ អ្នកជាសះស្បើយចំនួន ៧៤២នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៩៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨៥,៤៤៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៨០,៣៩៦នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៦៨៣នាក់៕