ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៩៨នាក់ ជាសះស្បើយ ៦៨២នាក់ និងស្លាប់ ១២នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩៨នាក់ អ្នកជាសះស្បើយចំនួន ៦៨២នាក់ និងអ្នកស្លាប់ចំនួន ១២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៨៧នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨៤,៨៦០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៩,៦៥៤នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៦៦៦នាក់៕