ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណ:ចិន ដែលដឹកនាំដោយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោក Wu Jian Min បានឲ្យដឹងថា ជាកិច្ចឆ្លើយតបទៅនឹងសំណើររបស់ភាគីកម្ពុជា ដែលបានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងមក ស្ថានទូតចិនប្រចាំកម្ពុជាបានឯកភាពផ្ដល់ជូនថវិកាការចំនួន ២ ទៅ ៣ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់មណ្ឌលត្រៀមបណ្តេញចេញមួយខ្នង និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចិន បានឯកភាពផ្តល់ថវិកាចំនួន០១ លានយាន់ សម្រាប់ទិញសម្ភារបំពាក់ក្នុងអគារខាងលើ តាមសំណើររបស់ភាគីកម្ពុជា។

ឆ្លើយតបទៅនឹងការឯកភាពតាមការស្នើសុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងអំណរគុណដល់ភាគីចិន ដែលតែងតែជួយឧបត្តម្ភគាំទ្រ ទាំងថវិកា និងសម្ភារ ព្រមទាំងផ្តល់ការបណ្ដុះបណ្ដាល ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជាពេលកន្លង។

ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរដល់ភាគីចិន ដែលបានចូលរួមឧបត្ថម្ភនូវសម្ភារបរិក្ខារ សម្រាប់ការពារជំងឺកូវីដ នាពេលកន្លងមក ដែលនេះបង្ហាញឲ្យឃើញពី កិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទរវាងប្រទេសទាំងពីរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ