ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រុមការងារបណ្តុះបណ្តាល នៃនាយដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបណ្តុះបណ្តាល មន្ត្រីចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន៣៧រូប ដើម្បីលើកកម្ពស់សមត្ថភាព ស្តីពីការត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ (វគ្គទី២)។

វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយគ្រូបង្គោលចំនួន ០៤រូប និងវាគ្មិនកិត្តិយសចំនួន ០៦រូប ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ តាមប្រព័ន្ធអនឡាញ (ZOOM) និងទទួលនូវលទ្ធផលជាផ្លែផ្កា ក្នុងការបំប៉នបន្ថែមនូវចំណេះដឹង និងជំនាញរបស់មន្ត្រីអន្តោប្រវេសន៍ ក្នុងបរិបទនៃជំងឺកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ