ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៨៦នាក់ ជាសះស្បើយ ៧១៧នាក់ និងស្លាប់ ១២នាក់
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៨៦នាក់ អ្នកជាសះស្បើយចំនួន ៧១៧នាក់ និងអ្នកស្លាប់ចំនួន ១២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១១៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៨៣,៣៨៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៧,៧៥៤នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៦១៤នាក់៕