ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៩៩នាក់ ជាសះស្បើយ ៨៨២នាក់ និងស្លាប់ ១៧នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៩៩នាក់ អ្នកជាសះស្បើយចំនួន ៨៨២នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១២៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៨២,៨៩៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៧,០៣៧នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៦០២នាក់៕