ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥០៨នាក់ ជាសះស្បើយ ៦៦០នាក់ និងស្លាប់ ២៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥០៨នាក់ អ្នកជាសះស្បើយចំនួន ៦៦០នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១២១នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៨២,៣៩៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៦,១៥៥នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៥៨៥នាក់៕