ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៥៦នាក់ ជាសះស្បើយ ៧៥០នាក់ និងស្លាប់ ២៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៥៦នាក់ អ្នកជាសះស្បើយចំនួន ៧៥០នាក់ និងអ្នកស្លាប់ចំនួន ២៥នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៥៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨១,៨៩១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៥,៤៩៥នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៥៦២នាក់៕