ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥២២នាក់ ជាសះស្បើយ ៧០០នាក់ និងស្លាប់ ១១នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥២២នាក់ អ្នកជាសះស្បើយចំនួន ៧០០នាក់ និងអ្នកស្លាប់ចំនួន ១១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៣៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨១,៣៣៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៤,៧៤៥នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៥៣៧នាក់៕