សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ ដូស ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់ នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ (បួនរយដប់ប្រាំពាន់) ដូស ជាជំនួយទ្វេភាគីរបស់រដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕