ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៦០នាក់ ជាសះស្បើយ ៧៦៣នាក់ និងស្លាប់ ២២នាក់
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៦០នាក់ អ្នកជាសះស្បើយចំនួន ៧៦៣នាក់ និងអ្នកស្លាប់ចំនួន ២២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៦៩នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧៨,៤៧៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧១,៥១៧នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៤៤២នាក់៕