ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ Johnson & Johnson ចំនួន ៦០៩,៦០០ (ប្រាំមួយរយប្រាំបួនពាន់ប្រាំមួយរយ) ដូសបន្ថែម ជាជំហានទី២ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ក្រោមអធិបតីភាព លោកជំទាវ យ៉ក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន១,០៦០,១០០ (មួយលានហុកសិបពាន់មួយរយ) ដូស ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ