ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៧១នាក់ ជាសះស្បើយ ៧៥៨នាក់ និងស្លាប់ ២៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៧១នាក់ អ្នកជាសះស្បើយចំនួន ៧៥៨នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៦៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៧៧,៩១៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧០,៧៥៤នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៤២០នាក់៕