ព័ត៌មានថ្មីបំផុត


ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទុត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) ចំនួន ១.០០០.០០០ (មួយលាន) ដូសបន្ថែម ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីរដ្ឋាភិបាលចិន ក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ