ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៦៨នាក់ ជាសះស្បើយ ៨១២នាក់ និងស្លាប់ ២៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៦៨នាក់ អ្នកជាសះស្បើយចំនួន ៨១២នាក់ និងអ្នកស្លាប់ចំនួន ២៥នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៤០នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧៦,៥៨៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦៩,១៩៨នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៣៧៥នាក់៕