ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៥០០,០០០ដូស
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមពិធីប្រគល់ទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ Johnson & Johnson ចំនួន៥០០,០០០ (ប្រាំរយពាន់) ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕