ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានបើកវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីការត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំ នៃបណ្តានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈប្រព័ន្ធវីដេអូ​ Zoom ។

វគ្គបណ្ដុះបណ្ដាលអនឡាញលើកកម្ពស់សមត្ថភាពមន្ត្រី នាពេលនេះ មានចំនួន​ ០៥វគ្គ ដែលមានសិក្ខាកាមចូលរួម ១៦៤នាក់ ដោយក្នុងរយៈពេល ០១ថ្ងៃ​ ក្នុងមួយវគ្គ តាមរយៈប្រព័ន្ធវីដេអូ Zoom៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ