ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨១៩នាក់ ជាសះស្បើយ ៧១៦នាក់ និងស្លាប់ ២៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨១៩នាក់ អ្នកជាសះស្បើយចំនួន ៧១៦នាក់ និងអ្នកស្លាប់ចំនួន ២៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤២៣នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧២,៩២៣នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦៥,២៦៤នាក់ និងអ្នកស្លាប់ សរុបចំនួន ១,២៨៣នាក់៕