ភ្នំពេញ៖ ​នាថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​  អគ្គនាយក​ អន្តោប្រវេសន៍​ ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ កាំង សាំងហុក អនុប្រធានប្រធាននាយកដ្ឋាន​ច្រកទ្វារទី២ តំណាង​ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​ ប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំងទៅគោរពវិញ្ញាណក្ខន្ធ សពលោកឧត្តមសេនីយ៍ទោ អ៊ុយ ស៊ីថារ៉ាវុធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២។

ក្រុមការងារដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ កាំង សាំងហុក បាននាំយកថវិកាមួយចំនួនសម្រាប់ចូលបច្ច័យ​ និងរំលែកទុក្ខ​ដល់គ្រួសារសព​ ដែលទទួលបាននូវថវិកាមានដូចខាងក្រោម៖​

​ -ថវិកា​សមាគមមិត្តនគរបាល ចំនួន ៦លានរៀល

⁃ថវិការបស់អគ្គនាយកអន្តោប្រវេសន៍ ចំនួន ៤លានរៀល

⁃ថវិការបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ចំនួន ២លានរៀល

⁃ថវិកាសាមគ្គីរបស់នាយកដ្ឋានច្រកទ្វារទី២ ចំនួន ៦០ម៉ឺនរៀល សរុបថវិកាចូលរួមរំលែកទុក្ខមាន​ ១២,៦០០,០០០រៀល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ