ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដាឆ្នាំ២០២១ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ZOOM  ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សូខន បញ្ញារិទ្ធ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង, លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន, លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ