ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោវឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន ១.០០០.០០០ (មួយលាន)ដូស ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល។

ចំពោះវ៉ាក់សាំងកូវីដ-១៩ចំនួន ១.០០០.០០០ (មួយលាន)ដូសនេះ រួមមាន៖ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ៥០ម៉ឺនដូស និងស៉ីណូហ្វាម (Sinopharm Vaccine) ចំនួន ៥០ម៉ឺនដូស បន្ថែម ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីរដ្ឋាភិបាលចិន៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ