ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ១០និង០០នាទីដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានធ្វើការទទួល ស្រ្តីជនជាតិវៀតណាមចំនួន ០៧នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

បន្ទាប់មកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃខែឆ្នាំដដែល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ