ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លង ផែនការយុទ្ធសាស្ត្រ ថវិកា៣ឆ្នាំរំកិល (២០២២-២០២៥) និងគម្រោងថវិកាឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន, នាយការិយាល័យពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងក្រុមការងារ បានពិភាក្សាលើការរៀបគម្រោងថវិកាប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ និងបានកែសម្រួលលើពាក្យពេជន៍ កុំឲ្យមានការភ័ន្តច្រលំ ជាពិសេស ខ្ទង់ចំណាយនីមួយៗ ព្រមទាំងការដាក់លេខគណនី ទៅតាមខ្ទង់ចំណាយនីមួយៗ ឲ្យបានត្រឹមត្រូវផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍កោតសរសើរ ដល់ក្រុមការងារ ដែលបានខិតខំក្នុងការរៀបចំ ផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ ឲ្យកាន់តែមានភាពងាយស្រួល និងកាន់តែច្បាស់លាស់៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ