រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង, ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល, ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម)

ពិធីនេះដែរ ក៏មានការចូលរួមពីមន្ទីរអង្គភាព, សាខាគយ និងរដ្ឋាករ ហើយបើកដំណើរការនេះ គឺដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់ការដោះដូរទំនិញទំនិញរវាងប្រទេសទាំង២ ជាពិសេសផលិតផលកសិផលរបស់ប្រជាជននៅក្នុងតំបន់ផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ