នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់
ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាននេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមអគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ច្រើនរូបទៀត៕
![](/public/ckfinder/userfiles/files/5AAF5672-D837-4210-9A40-8C4AF7027C52.jpeg)
![](/public/ckfinder/userfiles/files/FBE6EDF8-AD58-4DBA-976C-06A397653CE7.jpeg)
![](/public/ckfinder/userfiles/files/9C08FC0B-AAB3-4E0D-9E3A-4FD6F30020F5.jpeg)
![](/public/ckfinder/userfiles/files/90CD5AF4-8580-41BB-A03B-5EF5B6E1515D.jpeg)
![](/public/ckfinder/userfiles/files/69888667-C84B-41A9-953A-E92209B8DABB.jpeg)
![](/public/ckfinder/userfiles/files/097112F8-BE7A-425B-AC64-215DA62A004A.jpeg)