ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងលោកជំទាវ ឡេង លីនណា បានឧបត្ថម្ភថវិកា ២ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងបច្ចេកវិទ្យា និងលោកជំទាវ ឡេង លីនណា កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ