ព័ត៌មានថ្មីបំផុត


ក្រចេះ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ធ្វើដំណើរចូល ប្រទេស មានចំនួន ៩១នាក់ ស្រី១៧។

ដោយយោង​តាម​សេចក្ដីប្រកាស ​របស់​ក្រសួង​សុខាភិបាល ​ក្រុម​ការងារ​ចត្តាឡី​ស័ក បា​ន​អនុវត្តវិធានការ របស់​ក្រសួង​សុខាភិបាលបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅកាស៊ីណូហេងហេង ស្ថិតក្នុងភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ