ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ទោ ស្រេង តេកអានអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យជាក់ស្ដែង តាមបណ្ដាគោលដៅប្រតិបត្តិការ ស្លាបឆ្វេងនិងស្លាបស្តាំ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្រេង តេកអាន បានណែនាំបន្ថែមនូវខ្លឹមសារសំខាន់ៗ មានដូចជា៖

-គោរពវិន័យ០០៦ ឲ្យបានខ្ជាប់ខ្ជួន។

-ពង្រឹងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ និងការគេចវេសពីការធ្វើចត្តាឡីស័កទាំងពលរដ្ឋខ្មែរ និងជនបរទេស។

-ផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្ដីអំពីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ និងបានណែនាំឲ្យកងកម្លាំងទាំងអស់ បង្កើនការរក្សាអនាម័យ និងរក្សាគម្លាត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ