ព័ត៌មានថ្មីបំផុត


ព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣០នាទី លោកវរសេនីយ៍ឯក កៅ សារ៉ាណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឲ្យកម្លាំងធ្វើការប្រជុំកងជួរ ដើម្បីផ្សព្វផ្សាយនូវមតិណែនាំ របស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ស្តីពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងហាមមិនឲ្យកម្លាំងដែលមានមុខប្រចាំការ ធ្វើការចល័តពីខេត្តមួយទៅខេត្តមួយ។

បន្ទាប់មកលោកនាយប៉ុស្តិ៍ ក៏បាននូវមតិណែនាំ របស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ស្តីពីការជម្រុញឲ្យកម្លាំងទៅចាក់វ៉ាកសាំងឲ្យបានគ្រប់គ្នា និងរក្សាគម្លាត អនាម័យ ពាក់ម៉ាស់ ពាក់ស្រោមដៃ របាំងមុខ លាងដៃនិងសាប៊ូ រឺបាញ់អាល់កុលឲ្យស្របទៅតាមវិធានការ របស់ក្រសួងសុខាភិបាល អនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារនិង៣កុំ។

ជាទីបញ្ចប់លោកនាយប៉ុស្តិ៍ បានពាំនាំការសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ចំពោះកម្លាំងដែលនៅប្រចាំការ ហើយជូនពរឲ្យមានសុខភាពល្អ ជោគជ័យការងារ ជៀសផុតពីជំងឺកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ