ព័ត៌មានថ្មីបំផុត


ក្រចេះ នៅថ្ងៃព្រហស្បត្តិ៍ ១១រោច ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ទោ សំ ដារ៉ា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រធាននាយក ដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីត្រួតពិនិត្យកម្លាំងតាមគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ និងណែនាំកម្លាំងឲ្យពង្រឹងសកម្មភាពការត្រួតពិនិត្យអ្នកដំណើរ មធ្យោបាយ ចេញ-ចូល ឆ្លងកាត់ព្រំដែន។

បន្ទាប់មកលោក ឧត្ដមសេនីយ៍ទោ សំ ដារ៉ា បានដឹកនាំកម្លាំងចុះពង្រឹងការងារជំនាញ គ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីពង្រឹងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ការគេចវេសពីការធ្វើចត្តាឡីស័កទាំងពលរដ្ឋខ្មែរ និងជនបរទេស រួមទាំងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្តីអំពីការឆ្លងរីករាលដាល នៃមេរោគ COVID-19 និងបានណែនាំឲ្យកងកម្លាំងទាំងអស់ បង្កើនការរក្សាអនាម័យ រក្សាគំលាត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជំរុញការអនុវត្តវិធានការ ៣កុំ ៣ការពារ និងស្នើឲ្យមន្រ្តីទាំងអស់ ចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

រួចមកលោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងលោកនាយប៉ុស្តិ៍ ក៏បានបន្តចុះពិនិត្យភូមិសាស្រ្តជាក់ស្តែងស្លាបស្តាំ ស្លាបឆ្វេង ស្ថិតក្រោមការគ្រប់គ្រងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ