នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុញ្ញាតឲ្យ តំណាងទីភ្នាក់ងារ ភីស ខប (Peace Corps) សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ តំណាងទីភ្នាក់ងារ ភីស ខប (Peace Corps) សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម តំណាងទីភ្នាក់ងារ ភីស ខប (Peace Corps) សហរដ្ឋអាមេរិក ក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការសហការនាពេលកន្លងមក និងសូមជូនពរដល់ថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សុខភាពល្អ ជោគជ័យគ្រប់ភារិច្ច ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិក ដែលបានមកជូនពរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលនេះផងដែរ៕