នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ នៅគេហដ្ឋាននៃសពនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជានាយប៉ុស្តិ៍នគរបាលច្រទ្វារព្រំដែនអន្តរជាតិបាវិត នៅគេហដ្ឋាននៃសពនៅរាជធានីភ្នំពេញ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានចូលរួមជាថវិកាមួយចំនួន ដែលបានមកពីការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់ពិធីបុណ្យនេះផងដែរ។
លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជានាយប៉ុស្តិ៍នគរបាលច្រទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ៕