ព័ត៌មានថ្មីបំផុត


តាកែវ៖ នៅថ្ងៃសៅរ៍ ០៧កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី​២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ០៩និង៣០នាទីលោកឧត្តមសេនីយ៍ទោ ថូ ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះមកត្រួតពិនិត្យ និងពង្រឹងការងារគ្រប់គ្រងតាមគោលដៅប្រតិបត្តិការ របស់ប៉ុស្តិ៍នគរបាលបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន។

លោកឧត្តមសេនីយ៍ទោ ថូ  ភ័ត្រា បានចុះល្បាតក្ដាប់សភាពការណ៍នៅក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនដើម្បីទប់ស្កាត់រាល់ការលួចឆ្លងដែនដោយខុសច្បាប់។​

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភម៉ាសដល់កងកម្លាំងប្រចាំការ និងចែកម៉ាសដល់អាជីវករផ្លាស់ប្តូរទំនិញ នៅតំបន់ព្រំដែនផងដែរ។​

លើសពីនេះលោកក៏បានណែនាំឲ្យមន្ត្រីប៉ុស្តិ៍ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នានិងបានជំរុញឲ្យកងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យការពារខ្លួន ឲ្យរួចផុតពីការឆ្លងជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងសុខាភិបាល គឺ ៣ការពារ និង៣កុំ​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ