ព័ត៌មានថ្មីបំផុត


ព្រៃវែង​៖​ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ ៦​រោច​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស​.២៥៦៤​ ត្រូវនឹងថ្ងៃទី​៤​ ខែ​មីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៩និង០០​នាទី​ លោក​ឧត្ដមសេនីយ៍​ត្រី​ សុខ​ វណ្ណៈ​ អនុប្រធាននាយកដ្ឋាន​ច្រកទ្វារទី​២​ និង​សហការី​ បាន​អញ្ជើញ​ចុះមក​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ ដើម្បី​ប្រជុំ​កងជួរ​ត្រួតពិនិត្យ​កងកម្លាំង​ និង​ផ្សព្វផ្សាយ​បទ​បញ្ជា​ ក៏ដូចជា​គោលការណ៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ថ្នាក់ដឹកនាំនាយកដ្ឋាន​ ក៏ដូចជា​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​។

បន្ថែម​ទៀត​នោះ​លោកឧត្តមសេនីយ៍ត្រី​ ក៏បានជំរុញឲ្យបន្តរឹតបន្តឹង​គ្រប់​គោលដៅ​ប្រចាំ​ការ​ទាំង​អស់​ ក្នុងស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ នូវ​រាល់​ការ​ជ្រៀត​ចូល​ដោយ​ខុស​ច្បាប់​នូវ​ជនបរទេស​ ប្រជាពលរដ្ឋ​ខ្មែរ ​ចូល​ប្រទេស​ដោយ​គេចវេស​ពីការ​ធ្វើ​ចត្តាឡីស័ក​ ហើយ​ចូលរួម​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ ៣​ការពារ​ និង​ ៣​កុំ​ តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​ ជាពិសេស​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផងដែរ​ លោកឧត្តមសេនីយ៍ត្រី​ និងសហការី​ បានអញ្ជើញ​ចុះត្រួតពិនិត្យ​តាម​បណ្តាគោលដៅអនុវត្តការងារជំនាញទាំងអស់ផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ