ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជេីញចូលរួម​កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត ក្រោមអធិបតីភាព​ ឯកឧត្ដម​ សន្តិបណ្ឌិត សុខ ផល​ រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមពិភាក្សាពីអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត​។

ឯកឧត្តម​ សន្តិបណ្ឌិត សុខ​ ផល​ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា បែបបទ និងនីតិវិធីនៃការផ្តល់លិខិតធ្វើដំណើរ ការដកហូត និងមោឃភាព លិខិតធ្វើដំណើរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ