ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចុះត្រួតពិនិត្យការងារបញ្ជូលទិន្នន័យ និងសំណុំឯកសារជនបរទេសអន្តោប្រវេសន្ត ក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត(IMS) និងការងារផលិតប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក្នុងការចុះត្រួតពិនិត្យនេះ មាន ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធមួយទៀត ចំណុះនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ