ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នាថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពង្រឹងការងារជំនាញគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ និងការអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ស្តីអំពីការឆ្លងរីករាលដាលជាសកល នៃមេរោគកូវីដ-១៩ (Covid-19)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យភូមិសាស្រ្តជាក់ស្តែង ស្លាបស្តាំ ស្លាបឆ្វេង ស្ថិតក្រោមការគ្រប់គ្រងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ