ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិភាក្សា ស្តីពីការចុះឈ្មោះក្នុងប្រព័ន្ធ (FPCS) របស់ជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍​, ប្រធាននាយកដ្ឋាន​, អនុប្រធាននាយកដ្ឋាន​ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ