ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាព ស្តីអំពីកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននានា នៃបណ្តាប្រទេសជាមិត្ត និងអង្គការដៃគូអន្តរជាតិ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីគោរពជូនថ្នាក់ដឹកនាំ ជាពិសេស សម្ដេចក្រឡាហោម ស ខេង ដើម្បីបានជ្រាបអំពីស្ថានភាពនៃការវិវត្តន៍ក៏ដូចជាលទ្ធផលអនុវត្តឯកសារគតិយុត្តិនេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ