ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចាត់តាំងលោកឧត្តមសេនីយ៍ទោ រុន សុវណ្ណាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី  និងក្រុមការងារ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា និងថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួន ១៥,៥៨០,០០០ ៛ ( ដប់ប្រាំលាន ប្រាំរយប៉ែតសិបពាន់រៀល) ប្រគល់ជូនគ្រួសារនៃសពលោកអនុសេនីយ៍ឯក ហ៊ល ចន្ទរាសី នាយរងផ្នែក នៃការិយាល័យចណុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដោយរោគាពាធ (ជម្ងឺលើសឈាម) ជន្មាយុ ៣១ឆ្នាំ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ