ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក និងមន្ត្រី។
ជាកិច្ចចាប់ផ្តើម គឺមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន និងបានអនុញ្ញាតឲ្យលោកនាយការិយាល័យទាំង៣ ឡើងរាយការណ៍ និងសំណូមពរ។
ក្នុងកិច្ចប្រជុំនោះដែរ គឺមានការលើកឡើងជាសំណូមពរ និងការចូលរួមមតិពីសំណាក់ លោកនាយ-នាយរងការិយាល័យផងដែរ។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក សារិន សារីណូ បានដាក់ការងារ និងណែនាំដល់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងតាមបណ្តាការិយាល័យទាំង៣ បន្តយកចិត្តទុកដាក់លើវត្តមានម៉ោងការងារ ការស្លៀកពាក់ ការគោរពគំនាប់ និងការគោរពការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន មានមតិបូកសរុប ដោះស្រាយសំណូមពរមួយចំនួន និងណែនាំ ដល់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ គោរពវិន័យ និងជាពិសេសសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងរក្សាអនាម័យខ្ពស់ អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីមេរោគកូវីដ-១៩ (Covid 19)៕