ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោវឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ យី ភាលី អនុប្រធាននាយកដ្ឋានច្រកទ្វារទី១  និងក្រុមការងារ នាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា និងថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួន ១៥,៣៨៥,០០០រៀលនិង ៣៨០ដុល្លារសហរដ្ឋអាមេរិក (ដប់ប្រាំលានបីរយប៉ែតសិបប្រាំបីពាន់រៀល និងបីរយប៉ែតសិបដុល្លារសហរដ្ឋអាមេរិក) ប្រគល់ជូនគ្រួសារនៃសព លោកអនុសេនីយ៍ឯក គ្រី ដា នាយរងផ្នែករដ្ឋបាលសរុប ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយជំងឺបេះដូង នៅមន្ទីពេទ្យកាល់ម៉ែត៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ