ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃសុក្រ ០៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គនាយកអន្ដោប្រវេសន៍ លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារ នៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម តំណាងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កិច្ចប្រជុំពិភាក្សាការងារនេះដែរ បានប្រារព្ធធ្វើឡើងនៅអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបូកសរុបលទ្ធផលការងារ អធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្ដក្នុងឆ្នាំ២០២១៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ