ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទីដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារដោះស្រាយបណ្ដឹង បានអញ្ជើញដឹកនាំក្រុមការងារ ចុះស៊ើបបញ្ជាក់ករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ឈ្មោះ អៀម សារ៉េ មានទីលំនៅ ផ្ទះលេខ១៥សេ ផ្លូវ៩៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំដោះស្រាយបណ្ដឹងនេះ ក៏មានការចូលរួមពី លោកអនុប្រធានក្រុមការងារដោះស្រាយបណ្ដឹង ០២នាក់, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនអន្តោប្រវេសន៍ ០២នាក់, លោកនាយការិយាល័យអន្តោប្រវេសន៍ក្រុងភ្នំពេញ, លោកអធិការរងផែនអន្តោប្រវេសន៍ខណ្ឌបឹងកេងកង, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកចៅសង្កាត់បឹងកេងកង និងលោកមេភូមិ។

ស្របពេលជាមួយគ្នានេះក្រុមការងារ បានដំណើរការសួរ និងសម្ភាសន៍តាមនីតិវិធី ដើម្បីស្វែងរកការពិត អំពីឯកសារភ័ស្តុតាង, សាក្សី, ប្រវត្តិកំណើតម្ដាយរបស់ឈ្មោះ អៀម សារ៉េ ដែលសាម៉ីខ្លួនបានអះអាងថាជាខ្មែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ