ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១កើត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ២០២១​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ ដឹកនាំកិច្ចប្រជុំ​ឆ្លងរបាយការណ៍​ ឆ្នាំ២០២០​ និងទិសដៅការងារឆ្នាំ២០២១​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ អគ្គនាយករង​, ប្រធាននាយកដ្ឋាន​, អនុប្រធាននាយកដ្ឋាន​ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ​។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារ​ រៀបចំខ្លឹមសារ​ តួលេខ​ ឲ្យបានច្បាស់លាស់​ ត្រឹមត្រូវ​ ។ ឯកឧត្ដម​ អគ្គនាយក​ ក៏បានឲ្យក្រុមការងារ​ រៀបចំទៅតាម​នាយកដ្ឋាននីមួយៗ​ ឲ្យបានល្អផងដែរ​៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ