ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករងអន្តោប្រវេសន៍ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខមេភូមិចំនួន ០៤នាក់ ដែលកំពុងមានជំងឺ និងសំរាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង មានប្រសាសន៍ឲ្យដឹងថា មេភូមិទាំង ០៤នាក់នេះ មាន ១-ឈ្មោះ អេង ជាក់ អាយុ ៧៥ឆ្នាំ ជាមេភូមិកំប៉ូវ, ២-ឈ្មោះ យ៉ាន យឿត អាយុ ៧៧ឆ្នាំ ជាមេភូមិភ្នំសំពៅកើត, ៣-ឈ្មោះ តូច យីន អាយុ ៧៣ឆ្នាំ ជាមេភូមិគោកអំពិលនិង៤-ឈ្មោះ អ៊ូច អ៊ន អាយុ ៧១ឆ្នាំ ជាមេភូមិក្រពើត្បូង ដោយមេភូមិម្នាក់ៗទទួលបានថវិកា ២០០.០០០៛ (ពីររយពាន់រៀល) និងស្បៀងអាហារបន្ថែមមានដូចជា អង្ករ ០១បាវ (៥០គីឡូក្រាម), មី ០៣កេស, ត្រីខ ០៤យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកបរិសុទ្ធ ០៣កេស, ទឹកក្រូច ០៤កេស និងប្រេងឆា ០៥លីត្រ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ