ព័ត៌មានថ្មីបំផុត


កោះកុង៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៦នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៦នាក់នេះ មាន ១-ឈ្មោះ សឹង កញ្ញា ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ, ២-ឈ្មោះ នុត សាអែម ប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង, ៣-ឈ្មោះ ហេង ហួយ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិល្បើកឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប, ៤-ឈ្មោះ តាន់សុន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្នាយពុល ឃុំព្រៃក្រឡាញ់តូច ស្រុកព្រៃក្រឡាញ់ ខេត្តព្រៃវែង, ៥-ឈ្មោះ ជឹម ធីម ភេទប្រុសអាយុ ៣៩ឆ្នាំ, ៦-ឈ្មោះ វង្ស កុយ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្នួល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ