ព័ត៌មានថ្មីបំផុត


កំពង់ចាម៖ ក្រោយពីទទួលបានការចាត់តាំងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមការងារទទួលខុសត្រូវពលករចំណូលស្រុក មកពីប្រទេសថៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី​ សិត ​សិលា​ ស្នងការរងផែនការងារអន្តោប្រវេសន៍​ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមអមដំណើរ​ជាមួយ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ទៅទទួលបងប្អូនពលករ ពលការនីចំណូលស្រុកមកពីប្រទេសថៃចំនួន ៦០នាក់ ដែលកំពុងសម្រាកនៅវិទ្យល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

ក្រុមការងារទទួលខុសត្រូវពលករចំណូលស្រុក មកពីប្រទេសថៃ និងធ្វើការដឹកជញ្ជូនពលករ ពលការនីខាងលើ​ ទៅកាន់ខេត្តកំពង់ចាម តាមជើងរថយន្តកងទ័ពចំនួន ០៣គ្រឿង ដើម្បីឲ្យពួកគាត់បន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លង និងការរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍យើង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ