អ្នកដំណើរ០៦នាក់ចាកចេញ និង០៤នាក់ទៀតធ្វើដំណើរចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
ស្ទឹងត្រែង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចេញពីប្រទេស ជូនអ្នកដំណើរចំនួន ០៦នាក់ មានពលរដ្ឋខ្មែរចំនួន ០៣នាក់ និងជនជាតិចិនចំនួន ០៣នាក់ ដើម្បីធ្វើដំណើរចេញទៅប្រទេសឡាវ និងពលរដ្ឋខ្មែរចំនួន ០៤នាក់ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។
ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ពលរដ្ឋខ្មែរទាំង ០៤នាក់ខាងលើ ជូនមន្ត្រីចត្តាឡីស័កដើម្បីគ្រប់គ្រង និងអនុវត្តនីតិវិធីបន្ត៕